ចក្ខុវិស័យ
សាលារៀន ប៊ី អ៊ិចស្ពឺត នឹងក្លាយជាសាលាដំបូងគេដែលបង្កើតសាលាប្រកបដោយគុណភាពអប់រំខ្ពស់សម្រាប់សិស្សក្រីក្រទូទាំងប្រទេសកម្ពុជា ស្របតាមស្តង់ដារជាតិ និងអន្តរជាតិ។ យើងនិងបង្កើតវិទ្យាស្ថានអប់រំដ៏ល្បីបំផុតសម្រាប់សិស្សក្រីក្រនៅកម្ពុជា ហើយនឹងត្រូវបានគេទទួលស្គាល់ទូទាំងប្រទេស និង លក្ខណៈសកល ។ សិស្សនិស្សិតដែលបានបញ្ចប់ការសិក្សាពីសាលា ប៊ី អ៉ិចស្ពឺត ត្រូវមានសមត្ថភាពគ្រប់គ្រាន់ក្នុងជំនាញជីវិត សមត្ថភាពផ្លូវចិត្ត ការគិតបែបវិទ្យាសាស្ត្រ ចំណេះដឹង និង ចំណេះធ្វើ ភាសាអង់គ្លេស កុំព្យូទ័រ វិទ្យាសាស្ត្រ និង ព្រមទាំអជំនាញជាក់លាក់ផ្សេងៗទៀតដើម្បីប្រកួតប្រជែងក្នុងទីផ្សារការងារទាំងក្នុងស្រុក និងក្រៅស្រុកប្រកបដោយទំនុកទុកចិត្ត និង ភាពជោគជ័យ ព្រមទាំងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលកាន់តួនាទីជាអ្នកដឹកនាំនៅក្នុងស្ថាបនផ្សេងៗ ស្របតាមពាក្យស្លោករបស់ ប៊ី អ៊ិចស្ពឺត ៖
" កសាងអ្នកឯកទេស សម្រាប់ថ្ងៃស្អែក "
បេសកកម្ម
ដើម្បីសម្រេចបាននូវចក្ខុវិស័យខាងលើ សាលា បានកំណត់បេសកកម្មដើម្បីចូលរួមបង្កើនគុណភាពលើវិស័យអប់រំបច្ចុប្បន្ន ជាពិសេសដល់សិស្សានុសិស្សក្រីក្រដែលរស់នៅទីជនបទ ដោយផ្តល់ជំនាញសម្រាប់ចិញ្ចឹមជីវិតសំខាន់ៗដល់សិស្សឱ្យបានស្ទាត់ជំនាញ ដូចជា ការវិភាគ ការគិត ត្រិះរិះពិចារណា ការអាន ការសរសេរជាដើម ។ល។ មិនតែប៉ុណ្ណោះសិស្សត្រូវមានសមត្ថភាពអាចនិយាយ ស្តាប់ សរសេរ អាន បានទាំងភាសាខ្មែរ និងអង់គ្លេស ព្រទាំងមានទំនុកចិត្តខ្ពស់លើខ្លួនឯងក្នុងការសិក្សាតាមរយៈកម្មវិធីសំខាន់ៗចំនួន ៥៖
1. ការអប់រំចំណេះទូទៅ- ចាប់ផ្តើមពីមត្តេយ្យសិក្សា ថ្នាក់ទី ១ ដល់ទី ៦
2. ESL (ភាសាអង់គ្លេសជាភាសាទីពីរ)- ចាប់ផ្តើមពីថ្នាក់មត្តេយ្យសិក្សាដល់កម្រិតទី ១២ ។
4. វគ្គបណ្តុះបណ្តាលកុំព្យូទ័រ
5. កម្មវិធីគ្រូបង្រៀនវ័យក្មេង (YT) - ជំនាញបង្រៀនភាសាអង់គ្លេសប្រកបដោយវិជ្ជាជីវៈ
6. កម្មវិធីអ្នកគ្រប់គ្រងវ័យក្មេង (YM) - ជំនាញគ្រប់គ្រងវិជ្ជាជីវៈ
មុខវិជ្ជាទាំងអស់ត្រូវបានបង្រៀនដោយគ្រូដែលបានបញ្ចប់ការសិក្សា និងមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងវិស័យអប់រំ ។ សម្ភារៈបរិក្ខារទាំងអស់ត្រូវបានធ្វើទំនើបកម្ម ហើយវាត្រូវបានបំពាក់ដោយឧបករណ៍ទំនើបទាំងក្នុងសាលាទាំងមូល និងបន្ទប់រៀន។ យើងក៏បានបំពាក់កាមេរ៉ាសុវត្ថិភាពនៅគ្រប់ថ្នាក់រៀន សម្រាប់ត្រួតពិនិត្យការរៀនរបស់សិស្ស និងការបង្រៀនរបស់គ្រូ។ បន្ទប់មួយមានកំណត់ត្រឹមតែ ២៥ ទៅ ៣០ នាក់ប៉ុណ្ណោះ។ ការគ្រប់គ្រងត្រូវបានរៀបចំយ៉ាងល្អពីថ្នាក់លើទៅកម្រិតទាប។ គ្រប់សាខាទាំងអស់នៅក្នុងសាលា ប៊ី អ៊ិចស្ពឺត ត្រូវបានអនុវត្តស្តង់ដារតែមួយ ' ស្តង់ដារ ប៊ី អ៊ិចស្ពឺត ' លើកិច្ចការរដ្ឋបាល និង កម្មវិធីសិក្សាទាំងអស់ដូចជា ការធ្វើតេស្តប្រចាំខែ ការប្រឡងពាក់កណ្តាលឆមាស/ឆមាស និងការប្រឡងចុងក្រោយ ។ យើងមានមោទនភាពដែលសាខាទាំងអស់របស់យើងត្រូវជាកម្មសិទ្ធិរបស់សាលាផ្ទាល់ ដែលផ្តល់ឱកាសដល់សិស្សានុសិស្សជាមួយនឹងការរៀនបានទៀងទាត់ដោយគ្មានការរំខាន។
ទិសដៅ
ជាមួយនឹងចក្ខុវិស័យច្បាស់លាស់ និងបេសកកម្មដែលបានកំណត់សម្រាប់ការលើកកម្ពស់គុណភាពនៃការអប់រំនៅតំបន់ជនបទនៃប្រទេសកម្ពុជា យើងជឿជាក់យ៉ាងមុតមាំថា សិស្សដែលបានបញ្ចប់ការសិក្សាពីសាលា ប៊ី អ៉ិចស្ពឺត ទទួលបានគុណភាពខ្ពស់នៃការអប់រំស្របតាមស្តង់ដារជាតិ និងអន្តរជាតិ។ លើសពីនេះ សិស្សានុសិស្សដែលកំពុងសិក្សានៅសាលា យើងនឹងអាចចូលរៀននៅសាលាជាតិ អន្តរជាតិ សាកលវិទ្យាល័យនានាទូទាំងប្រទេសកម្ពុជា។ នៅពេលនិស្សិតបញ្ចប់ការសិក្សាពី សាលា ប៊ី អ៉ិចស្ពឺត ពួកគេនឹងក្លាយជាពលរដ្ឋល្អ និងជាអ្នកដឹកនាំប្រកបដោយសីលធម៌ គុណធម៌ខ្ពស់ និងពោរពេញដោយសមត្ថភាពចំណេះដឹង រួមទាំងចំណេះធ្វើ ជំនាញភាសាអង់គ្លេស កុំព្យូទ័រ និងជំនាញជាក់លាក់សំខាន់ៗផ្សេងទៀត ហើយពួកគេអាចប្រើប្រាស់សមត្ថភាពរបស់ពួកគេប្រកបដោយប្រសិទ្ធភាពដើម្បីប្រឈមមុខនឹងការប្រគួតប្រជែង នៅក្នុងទាំងទីផ្សារការងារជាតិ និងអន្តរជាតិ ស្របតាមបាវចនារបស់ សាលា ៖ ''គុណភាព ប្រសិទ្ធភាព វិន័យ គុណធម៌ និងមនសិការ"។