Founder & Director
លោក សាយ រ៉ាន្នី
ឈ្មោះហៅក្រៅដែលត្រូវបានគេស្គាល់ថាលោកគ្រូ EXCELLENCE
ថ្ងៃខែឆ្នាំកំណើត : កើតថ្ងៃទី ២០ ខែមេសាឆ្នាំ ១៩៨២ ទីកន្លែងកំណើត : ភូមិ សន្លុង ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្ត ព្រៃវែង
T. EXCELLENCE អតីតគឺអ្នកស្ម័គ្រចិត្តពេញម៉ោងសម្រាប់អង្គការអន្ដរជាតិដែលផ្តល់ការអប់រំក្រៅប្រព័ន្ធដែលមានឈ្មោះថា L-CDI, GDI, SOLS 247 និងថ្មីៗនេះត្រូវប្តូរឈ្មោះថាអង្គការ AHHA-EDUCATION ។
លោកបានចំណាយពេលជាង ២ ទសវត្សរ៍ (ជាង២០ឆ្នាំ)នៃជីវិតរបស់គាត់ក្នុងការរៀនសូត្រ និងធ្វើការស្រាវជ្រាវរួមទាំងបានចុះទៅសាកល្បងដកស្រង់បទពិសោធន៍ក្នុងការគ្រប់គ្រងនិងអនុវត្តគម្រោងផ្សេងៗលើប្រព័ន្ធអប់រំតាមរយៈអង្គការខាងលើ នៅប្រទេសចំនួន ៧ នៅអាស៊ីអាគ្នេយ៍រួមមាន ប្រទេសកម្ពុជា ឡាវ ព្រះរាជាណាចក្រថៃ ប្រទេសម៉ាឡាសុី ប្រទេសឥណ្ឌូនេស៊ី ប្រទេស ស័ង្ហបូរី និង ប្រទេស ទីម័រ ។
ស្នាដៃឆ្នើមរបស់គាត់ក្នុងការអភិវឌ្ឍន៍ជំនាញនិងការលះបង់យ៉ាងខ្លាំងចំពោះការងារអភិវឌ្ឍសង្គមបានធ្វើឱ្យគាត់ក្លាយជាបេក្ខជនមានសមត្ថភាពសម្រាប់ការទទួលស្គាល់ជាអន្តរជាតិ។ ដូច្នេះនៅឆ្នាំ ២០១៣ គាត់បានទទួលបរិញ្ញាប័ត្រផ្នែកអភិវឌ្ឍន៍សហគមន៍និងភាសាដោយសកលវិទ្យាល័យ GULL នៃរដ្ឋ California, សហរដ្ឋអាមេរិក។
Co- Founder & Principle
លោកស្រី រ៉ម ចាន់ណា
ឈ្មោះហៅក្រៅដែលត្រូវបានគេស្គាល់ថាអ្នកគ្រូ រស្មី
ថ្ងៃខែឆ្នាំកំណើត : កើតថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ ១៩៨៧
ទីកន្លែងកំណើត : ភូមិ ជ្រោយស្តៅ ឃុំ ជ្រោយស្តៅ ស្រុក ថ្មគោល ខេត្ត បាត់ដំង
លោកស្រី រ៉ម ចាន់ណា អតីតក៏ជាអ្នកស្ម័គ្រចិត្តពេញម៉ោងសម្រាប់អង្គការអន្ដរជាតិដែលផ្តល់ការអប់រំក្រៅប្រព័ន្ធដែលមានឈ្មោះថា L-CDI, GDI, SOLS 247 និងថ្មីៗនេះត្រូវប្តូរឈ្មោះថាអង្គការ AHHA-EDUCATION នោះដែរ ។
លោកស្រីក៏បានចំណាយពេលជាង ១ ទសវត្សរ៍ (ជាង១០ ឆ្នាំ)នៃជីវិតរបស់លោកស្រីក្នុងការរៀនសូត្រ និងធ្វើការស្រាវជ្រាវរួមទាំងបានចុះទៅសាកល្បងដកស្រង់បទពិសោធន៍ក្នុងការគ្រប់គ្រងនិងអនុវត្តគម្រោងផ្សេងៗលើប្រព័ន្ធអប់រំនៅ តាមរយៈអង្គការខាងលើនៅប្រទេសចំនួន ៧ នៅអាស៊ីអាគ្នេយ៍រួមមាន ប្រទេសកម្ពុជា ឡាវ ព្រះរាជាណាចក្រថៃ ប្រទេសម៉ាឡាសុី ប្រទេសឥណ្ឌូនេស៊ី ប្រទេស ស័ង្ហបូរី និង ប្រទេស ទីម័រ ។
ស្នាដៃឆ្នើមរបស់គាត់ក្នុងការអភិវឌ្ឍន៍ជំនាញនិងការលះបង់យ៉ាងខ្លាំងចំពោះការងារអភិវឌ្ឍសង្គមបានធ្វើឱ្យគាត់ក្លាយជាបេក្ខជនមានសមត្ថភាពសម្រាប់ការទទួលស្គាល់ជាអន្តរជាតិ។ ដូច្នេះនៅឆ្នាំ ២០១៤ គាត់បានទទួលបរិញ្ញាប័ត្រផ្នែកអភិវឌ្ឍន៍សហគមន៍និងភាសាដោយសកលវិទ្យាល័យ GULL នៃរដ្ឋ California, សហរដ្ឋអាមេរិក។